អត្ថបទប្រចាំថ្ងៃ (ទី១០៦)
ដំណើរការថ្មីៗនៃការបញ្ចូលដែនដីជាឧបសម្ព័ន្ធនៅអឺរ៉ុប
(បកប្រែក្រៅផ្លូវការ)

          ថ្មីៗនេះ នៅទី្វបអឺរ៉ុប មានកើតរឿងហេតុដែលប្រទេសធំមួយជាអតីតប្រទេសអឺរ៉ុបខាងកើត ដែលបានដំណើរ ការទន្រ្ទានយកដីមកភ្ជាប់ប្រទេសខ្លួន នៅក្រោមក្រសែភ្នែក មិនត្រឹមតែនៅបស្ចឹម   ប្រទេសមួយក្នុងអឺរ៉ុប ដែលស្ថិតនៅ តំបន់ដែនដីដែលគេដណ្តើមយកទៅបញ្ចូលក្នុងឧបសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅបណ្តា ប្រទេសក្នុងតំបន់ អឺរ៉ុប ដូចជាសហភាពអឺរ៉ុប ឬអង្គការ OTAN
          -ជាដំបូងដំណើរព្រឹត្តិការណ៏ចាប់ផ្តើម ដោយមានបាតុកម្មប្រជាពលរដ្ឋដ៏យូរអង្វែងប្រកប ដោយឃាតកម្ម ក្នុងទិសដៅកំចាត់ក្រុមមហាពុករលួយ និងកាន់អំណាចផ្តាច់ការ និង ប្រធាន  ។
          -ដំណាក់កាលទីពីរ គឺជាការអំពាវនាវពីប្រជាពលរដ្ឋ នៃតំបន់ដែនដីមួយដែលទាក់ទង​ទៅ នឹង​ប្រទេសជាតិ ដើម ដើម្បីសំណូមពរឲ្យមកជួយនិងការពារ។ ​ការដង្ហោយហៅរកនេះ ត្រូវបានរីករាលដាលដលប្រទេសជាតិដើម ដែល បានបញ្ជូននូវ​កងកម្លាំងប្រដាប់អាវុធក្លែងខ្លួនពិសេសប្រកបដោយអាវុធយ៉ាងសន្ធឹកសន្ធាប់និងមានការ គាំទ្រដោយ ថយន្តពាស ដែកផង ។
          -ដំណាក់កាលទីបី  មានការរៀបចំបោះឆ្នោតប្រជាមតិ ក្នុងដែនដីពាក់ព័ន្ធនោះ។ លទ្ធផលនៃការផ្តល់យោបល់ របស់មហាជនត្រូវបានគេដឹងជាមុនហើយ គឺលើសពី95% ពោលគឺអ្នកបោះឆ្នោតមានចេតនាភ្ជាប់ទឹកដី ខ្លូនទៅនឹង ប្រទេសដើមក្រោយពីឯករាជ្យប្រមាណជាសែសិបឆ្នាំមក ។ ការបញ្ចូលនេះគឺជាការភ្ជាប់ដែនដីដ៏ងាយ​បំផុត។
          -ថ្វីបើមានការតវ៉ាពីប្រទេសរងគ្រោះដោយការភ្ជាប់នេះក៏ដោយ ក៏រដ្ឋសភានៃប្រទេសធំពាក់ ព័ន្ធនោះបាន ឲ្យសច្ចាប័នទៅលើលទ្ធផលនៃប្រជាមតិនោះហើយនេះគឺជាការបញ្ចូល ទៅក្នុងតំបន់ដែនដីមួយទៅនិងប្រទេស ធំពាក់ ព័ន្ធ ។

លំនាំនៃការដណ្តើមយកទៅភ្ជាប់នេះ ត្រូវបានសម្រេចទាំងស្រុងក្នុងសតវត្សទី២១ ហើយរឿង នេះថ្វីបើ មានការប្តឹង ប្ដល់ និងវិធានការផ្សេងៗដែលគេយល់ថាច្រើនតែ <<ខ្សោយ>> ពីសហគមន៏ អន្តរជាតិនិងអឺរ៉ុប ព្រមទាំងប្រទេសដ៏ទៃ ទៀតប្រឈមនិង<<ប្រទេសធំ>>ដែលបណ្តាលមកពីការភ្ជាប់ដែនដីនេះ។ ការយកដែនដីទៅភ្ជាប់នេះត្រូវបានធ្វើដោយ រំលោភច្បាប់អន្តរជាតិយ៉ាងជាក់ស្តែងផងដែរ និងបំពានអធិបតេយ្យភាពនៃរដ្ឋដែលមានដែនដីត្រូវគេយកទៅភ្ជាប់ នោះ។ យើងសូមអនុញ្ញាតមិនចេញឈ្មោះនៃដែនដី  ដែលត្រូវគដណ្តើមយកទៅភ្ជាប់ព្រមទាំងប្រទេសធំដែលបណ្តាល ឲ្យមានការបញ្ចូលជាឧបសម្ព័ន្ធនេះទេ។ យើងគ្រាន់តែសង្ឃឹមថា លំនាំរឿងនេះសូមកុំកើតមាននៅព្រះរាជាណាចក្រ​ កម្ពុជាទីពីររបស់យើងទៅចុះដែលក្នុងទឹកដីយើង នេះមានចំនួនប្រជាជនដ៏ច្រើនរួចទៅហើយដែលជ្រៀត ចូលមកពី ប្រទេសជិតខាងដែលស្រេកឃ្លានលេបទឹកដីង តាំងពីដើមរៀងមកហើយ នៅតែបន្តសកម្មភាពខ្លាំងក្លានាពេលបច្ចុប្បន្ន នេះ ។
នៅទីបញ្ចប់ យើងសូមរំលឹកថា មានការប៉ុនប៉ងរួចមកហើយនូវ អបគមន៏បំបែកទឹកដីក្នុង ប្រទេសយើងនាឆ្នាំ១៩៩៣ នៅពេលក្រោយការបោះឆ្នោតជាសកល ដែលរៀបចំដោយអង្គ​ការ សហប្រជាជាតិ។  ក៏ប៉ុន្តែការសាកល្បងធ្វើអបគមន៏ បំបែកទឹកដីនៃខេត្តខ្មែរដែលស្ថិតនៅខាងកើត ទន្លេមេគង្គ ​ ត្រូវបានបញ្ចៀសដោយខ្ញុំព្រះករុណា-ខ្ញុំផ្ទាល់តែម្ដង  ដែល យល់ព្រមបែងចែកអំណាចរដ្ឋ  ជាមួយគណបក្សនយោបាយចាញ់ឆ្នោត និងដោយសារព្រះរាជតម្រិះដ៏ភ្លឺស្វាងស្នើសុំ ពីព្រះករុណា សម្តេចឪ សម្តេចតា សម្តេចតាទួត ជាទីសក្ការៈនិងជាទីសោកស្តាយយ៉ាងក្រៃលែងនៃយើង។ ការ យល់ព្រមនៃខ្ញុំព្រះករុណា-ខ្ញុំនេះ ​​ក៏អាចបញ្ចៀសផងដែរ  នូវសង្រ្គាមបង្ហូរឈាមរវាងខ្មែរ  និង ខ្មែរ ។
ជាសេចក្តីសន្និដ្ឋាន ​ការភ័យខ្លាចដែលបានថ្លែងជូនជ្រាបខាងលើ ទាក់ទងទៅនឹង​ការភា្ជប់ ដែនដី អាចនឹងធ្លាក់មកដល់ ប្រទេសយើងយ៉ាងពិតប្រាកដ បើសិនជាខ្មែរយើងព្រងើយកន្ដើយពុំយក ចិត្តទុកដាក់ការពារចំពោះរឿងនោះ។ ដូចដែល អ្នកនិពន្ធអាមេរិចកាំងម្នាក់ ​​​​​​ បានសរសេរដ៏ត្រឹមត្រូវថាៈ ខ្មោចបិសាចនឹងនៅតែធ្វើទុក្ខបុកម្នេញប្រសិនបើមនុស្សប្រកប ដោយសុឆន្ទៈ មិនបានធ្វើអ្វីទាល់ តែសោះនោះ ! ន.រ
រាជធានីភ្នំពេញ ថ្ញៃទី ៣០ខែ មិនា ឆ្នាំ ២០១
Billet du jour (106)
Le tout récent processus d’annexion territoriale en Europe


Récemment, en Europe, a eu lieu de la part d’un grand pays de l’Ex Europe de l’Est, un processus d’annexion territoriale, sous les regards non seulement d’un pays européen, auquel appartenait la partie du territoire annexé, mais aussi des pays occidentaux, surtout européens, que ce soit l’Union Européenne ou l’OTAN !
- Le processus a d’abord débuté par de longues et mortelles manifestations populaires chassant l’équipe archi-corrompue et totalitaire au pouvoir, dirigée par son Président ;
- La deuxième étape est marquée par les appels lancés par la population, d’une zone territoriale, à son pays d’origine pour venir la secourir et la défendre. Cet appel a été étendu : le pays « d’origine » en question y a alors envoyé des forces spéciales déguisées, lourdement armées et appuyées par des véhicules blindés ;
- La troisième étape du processus est caractérisée par l’organisation d’un référendum dans le territoire concerné. Le résultat de cette consultation populaire est connu d’avance : par plus de 95%, les votants se sont prononcés pour le rattachement de la partie territoriale concernée, après plus de quarante ans d’indépendance, au pays d’origine. Ce rattachement n’est qu’une simple annexion territoriale.
- Malgré les protestations du pays victime de cette annexion, le parlement du grand pays en question a entériné le résultat du référendum, c’est-à-dire l’intégration de la zone territoriale au grand pays concerné.
Ce processus d’annexion, en plein XXIème siècle, a été totalement réalisé et ce, malgré les protestations et mesures, souvent « faiblardes », prises par la communauté internationale européenne et autres pays à l’encontre du « grand pays » qui a procédé à cette annexion. Cette dernière a été faite également en flagrante violation du droit international et de la souveraineté de l’Etat auquel appartenait le territoire annexé. Nous nous permettons de ne pas mentionner le nom du territoire annexé ainsi que le « grand pays » qui a procédé à cette annexion. Nous espérons seulement que ce processus n’arriverait pas à notre deuxième Royaume dans lequel existe déjà en très grand nombre des peuples en provenance des pays voisins dontl’appétit territorial à notre encontre continue à être vivace.
Rappelons enfin qu’il y a eu déjà tentative de sécession territoriale dans notre pays en 1993, après les élections générales organisées par l’ONU. Cette tentative de sécession territoriale des provinces cambodgiennes situées à l’est du fleuve le Mékong, a été évitée par moi-même suite à l’acceptation de partage des pouvoirs de l’Etat avec les partis politiques perdants et ce, à la demande faite par notre très vénéré et regretté Samdech Ta et Ta Tuot. Mon acceptation a aussi permis d’éviter une sanglante guerre entre des Cambodgiens.
En conclusion, les craintes exprimées plus haut, relatives à une annexion territoriale, pourraient parfaitement survenir à notre pays, si nous Cambodgiens, n’en prenaient pas garde. Comme écrivait justement un auteur américain : les diables continueraient à sévir si les hommes de bonne volonté continuaient à ne rien faire !


N.R.
30/03/2014