ព្រះសកម្មភាពឆ្នាំ២០១៥
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងបើកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិខេត្ត៖
នៅព្រឹកថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៥ នៅទីស្នាក់ការកណ្តាលគណបក្សហ្វ៊ុនស៊ិនប៉ិច បានរៀបចំកិច្ចប្រជុំគណៈ កម្មាធិការប្រតិបត្តិខេត្ត ក្រោមព្រះអធិបតីភាព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច និងអ្នកម្នាង ហើយក៏មានការអញ្ជើញចូលរួមពីសហជីវិន-សហជីវិនី ដែលជាប្រធានប្រតិបត្តិខេត្ត ទាំង២៥ខេត្ត-ក្រុង សរុបប្រមាណជា៨៦នាក់។


.................................................................................................................................................
សម្តេចក្រុមព្រះ នរោត្តម រណឫទិ្ធ យាងសំណេះសំណាលជាមួយសមាជិក សមាជិកា ខេត្តកំពត
គណបក្សហ្វ៊ុនស៊ិនប៉ិច នៅភូមិព្រៃតាព្រឹក ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បានរៀបចំកម្ម វិធីសំណេះសំណាលជាសមាជិក-សមាជិកា ក្រោមព្រះអធិបតីភាព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងអ្នកមា្នង វត្តមានអមព្រះតំណើរដោយសហជីវិនព្រឹទ្ធាចារ្យ ឈឹម សៀក ឡេង សហជីវិន យូ ហុកគ្រី សហជីវិន សាយ ហាក់ អគ្គលេខាធិការប្រតិបត្តិ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត ក្នុងក៏មានការ អញ្ជើញចួលរួមពីសមាជិក សមាជិកា ប្រមាណជាជាង៣០០០នាក់ កម្មវិធីបានប្រព្រឹត្តិទៅនៅ ម៉ោង៩ព្រឹក ថ្ងៃ​ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥។







.................................................................................................................................................
សម្តេចក្រុមព្រះ នរោត្តម រណឫទិ្ធ យាងសំណេះសំណាលជាមួយសមាជិក សមាជិកា ខេត្តកណ្តាល
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានមានព្រះរាជបន្ទួលថា គណបក្ស ហ្វ៊ុនស៊ិនប៉ិច នឹងចូលខ្លួនមកបម្រើប្រជានុរាស្ត្រជាថ្មីម្តងទៀត បន្ទាប់ពីរួបរួមគ្នាជាថ្មី ក្រោយពីបែកបាក់គ្នា អស់រយៈពេលជិតមួយទស្សវត្សមកនោះ។ ការប្តេជ្ញា នេះគឺធ្វើឡើងតាមព្រះរាជបណ្តាំងរបស់អង្គសម្តេចឪ ដែលកាលណោះព្រះអង្គបានលើកឡើងថា ក្នុងនាមជាកូនស្តេច គឺមានកាតព្វកិច្ចត្រូវតែបម្រើប្រជានុរាស្ត្រ ។ ព្រះរាជបន្ទួលរបស់ សម្តេចក្រុមព្រះ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចយ៉ាងដូច្នេះ គឺបានធ្វើ ឡើងក្នុងពិធី សំណេះសំណាល ជាមួយសហជីវិន សហជីវិនី សមាជិក សមាជិការបស់ គណបក្សនៅទូទាំងខេត្តកណ្តាល ប្រមាណជិត ៤ពាន់នាក់ នៅពហុកីឡដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ ។







.................................................................................................................................................
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច យាងសំណេះសំណាលជាមួយ សមាជិក សមាជិកា ខេត្តត្បូងឃ្មុំ៖
នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៥ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងអ្នកម្នាង បានយាងចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជីកា នៅក្នុងវត្តចំការ ភូមិកណ្តុល ជ្រុំ ឃ្មុំកណ្តុលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងមានការយាងនិង អញ្ជើញចូលរួម សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី អនុប្រធានទី១ ឯកឧត្តម ញឹក ប៊ុនឆៃ អនុប្រធានទី២ ឯកត្តម ព្រឹទ្ធាចារ សហជីវិន សហជីវិនី ដែលជាថ្នាក់ដឹកនាំខេត្ត បងប្អូន ប្រជាពលរដ្ឋប្រមាណជា១៣០០នាក់។
នៅក្នុងឪកាសនោះ សម្តេចក្រុមព្រះ ព្រះប្រធានគណបក្សហ៊្វុនស៊ីនប៉ិចបានមានព្រះរាជបន្ទូលថា គណបក្សនិង ជួយពង្រឹង និងពង្រីកវិស័យកសិកម្មដល់ប្រជានុរាស្ត្រកម្ពុជា ខណៈដែលបច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងតែយកចិត្ត ទុកដាក់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍វិស័យនេះ ។ ហើយសុំឱ្យថ្នាក់ ដឹកនាំគណបក្ស ចុះមើលទីណាដែលខ្វះទឹក ដើម្បីជីកស្រះ ឬប្រឡាយ ដើម្បីបូមទឹក ស្រោចស្រប់ ផលដំណាំរបស់ប្រជាកសិករ។ ដំណាលគ្នានេះ ព្រះអង្គក៏បានបង្ហាញនៅគោលនយោបាយ ក្នុងការប្រើប្រាស់ថវិការរបស់រដ្ឋ ដើម្បីទិញស្រូវអង្ករ និងកសិផល ផលិតផល ដទៃទៀត របស់ប្រជាពលរដ្ឋ ក្នុងគោលបំណងដើម្បីផ្តល់តម្លៃសមរម្យ និងជួយបង្កើត ការងារធ្វើជួនពួកគាត់ ។ សម្តេចបានមានព្រះរាជបន្ទូល នៅចំពោះមុខអ្នកគាំទ្រជាច្រើននាក់នាឱកាសនោះ បានប្រកាសថា គណបក្ស ហ្វុនស៊ិនប៉ិច នឹងមិនបែកបាក់គ្នាទៀតឡើយ ហើយប្តេជ្ញាបង្រួបបង្រួមអ្នករាជានិយម អ្នកសីហ នុនិយមឡើងវិញ ដើម្បីអោយក្លាយជាកម្លាំងជាតិ សម្រាប់ដោះស្រាយបញ្ហារបស់ជាតិ ជាមួយគណបក្ស ប្រជាជនកម្ពុជាបច្ចុប្បន្ន ។ គួរបញ្ជាក់ថា ព្រះសង្ឃ សមាជិក សមាជិកា សិស្សា នុសិស្ស កុមារា កុមារី បានសម្តែង នៅក្តីសោមនស្សរីករាយ យ៉ាងក្រៃលែងចំពោះព្រះរាជវត្តមាន ដ៏ថ្លៃថ្លារបស់សម្តេចក្រុមព្រះប្រធាន និងអ្នកម្នាង ដែលព្រះអង្គ បានឆ្លៀត ពេលយាងចុះសួរ សុខទុក្ខ ប្រជានុរាស្ត្រ នៅខេត្តត្បួងឃ្មុំ នាឱកាសនេះ ៕








.................................................................................................................................................
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតគុយបា ចូលជួបសន្ទនានិងសម្តែង ការគួរសម៖
នៅថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០១៥នេះសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានអនុញ្ញាតិអោយលោក ហូសេ រ៉ាម៉ុង រ៉ូឌ្រីហ្គេស ឯកអគ្គរដ្ឋទួតនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ នៅក្នុងព្រះរាជដំណាក់របស់ព្រះអង្គ នាបូរីទន្លេ បាសាក់។ នៅក្នុងឪកាសនោះ ឯកអគ្គរដ្ឋទួត គុយបា បានសម្តែងការអប់ អរសាទរចំពោះព្រះរាជវត្ត មានរបស់ព្រះអង្គ ដែលបានយាងមកដឹកនាំគណបក្ស ហ្វ៊ុនស៊ិនប៉ិចឡើងវិញ។ ជាមួយគ្នានោះ យលោក ហូសេ រ៉ាម៉ុង រ៉ូឌ្រីហ្គេស ក៏បង្ហាញក្តីសង្ឈឹមថា គណបក្សហ៊្វុន ស៊ិនប៉ិច នឹងមានទំនាក់ទំនង ល្អជាមួយគណបក្សកាន់អំណាចផងដែរ។ ដោយឡែកបញ្ហាសម្ព័ន្ធភាព រវាង ប្រទេសគុយបា និងសហរដ្ឋអាមេរិក ក៏ត្រូវបានលើកឡើងនៅក្នុងជំនួបនោះដែរ។ បើតាមព្រះរាជបន្ទូល បាន លើកឡើងថា ប្រទេសមហាអំណាចនៅលើពិភពលោកមួយនេះ គឺទាមទារអោយគុយបា ក្លាយទៅជាប្រទេស ប្រកាន់លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេចក្រុមព្រះ នៅតែគាំទ្រគុយបា ហើយ បញ្ជាក់ថា អាមេរិក មិនត្រូវយករឿងផ្ទៃក្នុងរបស់គុយបា ដើម្បីបំផ្លាញ ទំនាក់ទំនងរវាងប្រទេសទាំងពីរនោះ ឡើយ។ ដំណាលគ្នានោះ សម្តេចក្រុមព្រះ ក៏បានស្នើសុំអោយ គុយបាជួយកម្ពុជាផងដែរ លើផ្នែកវិស័យកសិកម្ម និងវិស័យសុខាភិបាល ។

.................................................................................................................................................
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាងយាងធ្វើបុណ្យមាឃបូជា៖
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង ព្រមទាំងថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច បានយាង និងអញ្ជើញ ក្នុងព្រះពិធីបុណ្យមាឃបូជា ដែលប្រព្រឹត្តទៅនៅវត្តនួនមុនីរាម (ហៅវត្តថាន់) នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥។ ពិធីបុណ្យបាននិមន្ត ព្រះគ្រូចៅអធិការ ព្រះគ្រូសូត្រឆ្វេង និងសូត្រស្តាំ ចំនួន៥អង្គ ដើម្បី ឧទ្ទិសកុសលថ្វាយដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ ជាពិសេសថ្វាយដល់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវិរក្សត្រ (ព្រះបរមរតនកោដ្ឋ) ព្រមទាំង អ្នកម្នាងផាត់កាញ៉ុល ផងដែរ។






.................................................................................................................................................
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងបើកអង្គប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្ត៖
នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងអ្នកម្នាង បានយាងបើកអង្គប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្ត ដែលមានការអញ្ជើញចូលរួមពីប្រធានប្រតិបត្តិ ខេត្តទាំង២៥ខេត្ត-ក្រុង នៃព្រះរាជាណាចក្រកម្ពុជា កម្មវិធីនេះបានប្រារព្វធើនាទីសា្នក់ការកណ្តា​​​លគណបក្ស ហ្វ៊ុនស៊ិនប៉ិច ខ័ណ្ឌជ្រោយចង្វា រាជាធានីភ្នំពេញ។


.................................................................................................................................................
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង យាងចូលរួមបុណ្យជាតិនៃប្រទេសអូស្ត្រាលី៖
នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច និងអ្នកម្នាង បានសព្វព្រះទ័យយាងចូលរួមទិវាបុណ្យជាតិ នៃ ប្រទេសអូស្ត្រាលី ដែលប្រារព្វធ្វើនៅវេសនស្ថាន របស់អគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខ័ណ្ឌដូចពេញ រាជធានីភ្នំពេញ។

.................................................................................................................................................
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតចិន ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ
នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សហ៊្វុនស៊ិនប៉ិច បានអនុញ្ញាតិឱ្យលោកជំទាវ Bu Jianguo ឯកអគ្គរដ្ឋទូតនៃ សាធា រណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណា ចក្រកម្ពុជា ចូលក្រាបបង្គំគាល់ និងសម្តែងការ គួរសម។ ក្នុងឱកាសនៃជំនួបនោះ សម្តេចក្រុមព្រះ បានសម្តែងនូវ ការដឹងគុណដ៏ជ្រាលជ្រៅ ជូន ចំពោះលោកជំទាវអគ្គរដ្ឋទូត ក៏ដូចជាប្រមុខរដ្ឋាភិបាល និងប្រមុខនៃសភាប្រជាជន ចិន ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រទេស និងប្រជាជនកម្ពុជា ជាពិសសគណបក្សហ៊្វុនស៊ិនប៉ិច។ សម្តេចក្រុមព្រះ បានមានព្រះបន្ទូលរំលឹកពីប្រវត្តិនៃទំនាក់ទំនងដ៏រឹងមាំ រវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស គុម្មុយនីស្តចិនតាំងពីអតតកាល ជាពិសេសតាំងព្រះរាជវត្តមានរបស់ព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ។ ព្រះក៏បានបង្ហាញនូវគោល នយោបាយឥតងាករេ ក្នុងការ បន្តរឹតចំណងមិត្តភាពជាបងប្អូនយូរអង្វែង ជាមួយប្រទេស និងប្រជាជនចិន ស្របតាមគន្លងនៃ ព្រះវររាជបិតា នរោត្តម សីហនុ ជាពិសេសបន្តគាំទ្រនូវ នយោបាយចិនតែមួយ។ ជាមួយគ្នានោះដែរ លោកជំទាវឯកអគ្គរដ្ឋទូតបានសម្តែងនូវការសប្បាយរីករាយ និងគាំទ្រ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចំពោះការយាងមកដឹកនាំគណបក្ស ហ៊្វុនស៊ិនប៉ិច នៅពេលនេះ ស្របពេលដែលគណបក្សរាជានិយមកំពុងមានការបែកបាក់ ។ លោកជំទាវ មានសុទិដ្ឋិនិយមយ៉ាង មុតមាំថា គណបក្សហ៊្វុនស៊ិនប៉ិចក្រោមការដឹកនាំរបស់សម្តេច ក្រុមព្រះ នៅពេលនេះ នឹងទទួលការគាំទ្រពីប្រជាពលរដ្ឋ ហើយនឹងមានភាពរឹងមាំខ្លាំងក្លាឡើងវិញ។ លោជំទាវអគ្គរដ្ឋទូតបានចាត់ទុក ទំនាក់ទំនងរវាងកម្ពុជា និងចិន គឺជា ទំនាក់ទំនងបងប្អូនល្អ មិត្តល្អ យូរអង្វែង ហើយក៏ជាដៃគូយុទ្ធ សាស្ត្រទៅថ្ងៃអនាគត។ លោជំទាវក៏បានបញ្ជាក់ថា បច្ចុប្បន្នប្រទេសចិនកំពុងបន្តទំនាក់ទំនងយ៉ាង ជិតស្និទ្ធជាមួយ រាជវង្សកម្ពុជាដោយឥតងាករេ។ ឆ្លៀតក្នុងឱកាស នោះដែរលោកជំទាវឯកអគ្គរដ្ឋទូត ក៏បាននាំមកនូវលិខិតអបអរសាទរ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពីឯកឧត្តម Wang Jiarui អនុសភាប្រជាជនចិន និងរដ្ឋមន្ត្រីការបរ ទេសចិនផងដែរ ក្នុងឱកាសដែលព្រះអង្គ ត្រូវបានសមាជគណបក្ស ហ៊្វុនស៊ិនប៉ិច អនុម័តជ្រើសតាំង ព្រះអង្គជាព្រះប្រធានគណបក្ស កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥។ ជាទីបញ្ចប់សម្តេចក្រុមព្រះ បានសម្តែងនូវការកោដសរសើរចំពោះប្រទេសចិន ដែលមាន ការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាបរហ័ស និងសូមថ្លែងអំណរគុណដល់ឯកឧត្តម Wang Jiarui ដែល បានផ្ញើសេចក្តី អបអរសាទរចំពោះព្រះអង្គ ។ សម្តេចក្រុមព្រះ ក៏បានសន្យាថា នឹងយាងដឹកនាំ គណៈប្រតិភូរបស់គណបក្ស ធ្វើទស្សនកិច្ចជាផ្លូវការតាមការអញ្ជើញ របស់ប្រទេសចិន ក្នុងពេលវេលាណាមួយសមស្រប។

.................................................................................................................................................
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងបើកអង្គសមាជគណបក្សហ៊្វុនស៊ិនប៉ិច លើកទី១
ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ គណបក្សហ៊្វុនស៊ិនប៉ិច បានប្រារព្ធធ្វើសមាជវិសាមញ្ញ របស់ខ្លួន ក្រោមព្រះ អធិបតីភាពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយមានការយាង និងអញ្ជើញចូល រួមពីសមាជិក សមាជិការ ពីគ្រប់រាជាធានី ខេត្ត ក្រុង ប្រមាណជាង ២០០០នាក់។ សមាជវិសាមញ្ញរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចមានគោលបំណងស្នើសុំ សមាជិក សមាជិការ របស់ គណបក្សអនុម័ត ថ្វាយសម្តេចក្រុមព្រះ ធ្វើជាព្រះប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច តាមការស្នើសុំរបស់សម្តេចរាជបុត្រី នរោត្តម អរុណរស្មី និងឯកឧត្តម ញឹក ប៊ុនឆៃ។


.................................................................................................................................................
សម្តេចក្រុមព្រះ អនុញ្ញាតិឱ្យនាយកគម្រោងប្រចាំតំបន់អាស៊ី និងនាយកប្រចាំកម្ពុជា របស់អង្គការNDI ចូលក្រាបបង្គំគាល
នៅព្រឹកថ្ងៃទី១៥ ខេមករា ឆ្នាំ២០១៥ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានអនុញ្ញាតិឱ្យលោក Peter M. Manikas នាយកកម្មវិធី ប្រចាំតំបន់អាស៊ី និងលោក John S. Cavanaugh នាយកប្រចាំកម្ពុជានៃអង្គការ NDI ចូលក្រាបបង្គំគាល់ និងសម្តែងការគួរសម។ នៅក្នុងជំនួបថ្ងៃនេះ លោក Peter បានសម្តែងការនឹករលឹក និងអប អរសារទរចំពោះព្រះវត្តមាន របស់សម្តេច ក្រុមព្រះ ក្នុងការវិលរកឆាកនយោបាយសារជាថ្មី ជាពិសេសការយាង មកដឹកនាំគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិចដែលស្ទើតែខ្ទិចខ្ទីនេះឡើងវិញ។ ឆ្លៀតក្នុងឳកាសនោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានថ្លែងអំណរគុណដល់អង្គការNDI ដែលតែងតែភ្ជាប់ទំនាក់ទំនងជាមួយ ព្រះអង្គ ក៏ដូចជាការជួយដល់គណបក្សរបស់ព្រះអង្គជាបន្តបន្ទាប់មក។ ព្រះអង្គក៏បានជម្រាបជូន នូវមូលហេតុ សំខាន់ៗ ដែលនាំឱ្យព្រះអង្គ យាងមកធ្វើនយោបាយវិញ និងមកដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច នាពេលនេះ ចម្បង នោះការបង្រួបបង្រួមកំលាំងអ្នករាជានិយម អ្នកសីហនុនិយម ដែលកំពុងតែបែកបាក់ ឱ្យរួមគ្នាជាកំលាំងតែមួយ ដើម្បីជាកំលាំងជាតិដ៏ធំមួយសម្រាប់ដោះស្រាយបញ្ហាជាតិ។ សំខាន់ជាងនេះទៅទៀតគឺព្រះអង្គមានឆន្ទះក្នុងការ បង្រួបបង្រួមខ្មែរទាំងអស់ ដើម្បីស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ជាតិ។ ជាចុងក្រោយសម្តេចក្រុមព្រះ បានបញ្ជាក់ទៅកាន់តំណាង NDI ថា គណបក្សរបស់ព្រអង្គបើទ្វាចំហរ ទទួលគ្រប់និន្នាការនៃនយោបាយ ជាពិសេសបើចំហរជូនឯកឧត្តម គឹម សុខា ប្រសិនបើគាត់មានបំណងចងរួបរួមជាមួយព្រះអង្គ។


.................................................................................................................................................
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតិឱ្យលោក Michael Peel ចូលធ្វើកិច្ចសម្ភាសន៍
នៅព្រឹកថ្ងៃទី១៤ ខេមករា ឆ្នាំ២០១៥ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានអនុញ្ញាតិឱ្យលោក Michael Peel អ្នកឆ្លើយឆ្លងព័ត៌មានឱ្យទស្សនាវដ្តី Financial Times ប្រចាំទីក្រុងបាំកកប្រទេសថៃ ធ្វើកិច្ចសម្ភាសន៍ទាក់ទងទៅ នឹងការអភិវឌ្ឍន៍នៃស្ថានការណ៍នយោបាយថ្មីៗ នៅកម្ពុជា ជាពិសេសការយាងចូលនយោបាយ សារជាថ្មីៗរបស់ សម្តេចក្រុមព្រះ។ នៅក្នុងកិច្ចសម្ភាសន៍រយៈពេលជាងមួយម៉ោង លោក Michael បានចោទជាសំនួរទាក់ទងទៅ នឹងបញ្ហាសំខាន់ៗចំនួន៤ រួមមាន មូលហេតុនៃការយាងត្រឡប់ចូលឆាកនយោបាយវិញ ក៏ដូចជាការយាងមក ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចសារជាថ្មី។ បញ្ហាការបន្តចំណងសម្ព័ន្ធភាពរវាងគណបក្សហ្វ៊ុនស៊ិនប៉ិច ជាមួយ គណបក្សប្រជាជនកម្ពុជា។ យុទ្ធសាស្រ្តក្នុងការកសាងគណបក្ស រាជានិយមឱ្យមានប្រជាប្រិយភាពឡើង និងទស្សនវិស័យនយោបាយសម្រាប់ថ្ងៃអនាគត់។ ព្រះបន្ទូលឆ្លើយតបទៅនឹងសំនួរដែលបានលើកឡើងខាងលើ សម្តេចក្រុមព្រះបង្ហាញពីមូលហេតុចម្លងដែលព្រះអង្គយាងមកដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច នៅពេលនេះគឺ
-ទី១ ដោយមានការយាងព្រះអង្គ ដោយផ្ទាល់ពីសម្តេច អរុណរស្មី ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងឯកឧត្តម ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្ស
-ទី២ ស្របពេលដែលកំលាំងរាជានិយមក៏ដូចជាគណបក្សរាជានិយមកំពុងតែបែកបាក់ និងបន្ត បែកបាក់ទៀត ហើយក៏គ្មានតួអង្គណាមួយ ក្រៅពីព្រះអង្គអាចធ្វើការបង្រួបបង្រួមបានឡើយ
-ទី៣ មិនចង់ឃើញ គណបក្សហ្វ៊ុនស៊ិនប៉ិចដែលជាស្នាព្រះហត្ថរបស់សម្តេចឪ សីហនុ ត្រូវបាត់បង់ក៏ដូចជា មិនចង់ ឱ្យបាត់បង់ជន្ទល់រាជានិយមនៅកម្ពុជា។
ការដឹកនាំហ្វ៊ិនស៊ិនប៉ិចនៅពេលនេះ គឺឈរលើគោលការណ៦ បង្រួបបង្រួម សន្តិភាព សម្តេចក្រុមព្រះ ប្រកាន់ យកជំហរឥតងាករេក្នុងការចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាស្ថេរភាពនយោបាយ ដឹកនាំប្រទេស។ ជាមួយគ្នានេះដែរ សម្តេចក្រុមព្រះ ក៏បានបង្ហាញពីយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការរួបរួមកំលាំង អ្នករាជានិយម អ្នកសីហនុនិយម និងអ្នកជាតិនិយម នៅក្នុងក្របខ័ណ្ឌគណបក្សហ្វ៊ុនស៊ិនប៉ិច ឱ្យក្លាយជាកំលាំង ជាតិដ៏ធំមួយ ដើម្បីចូលរួមដោះស្រាយបញ្ហាជាតិធំៗ។ ទោះជាយ៉ាងណាសម្តេចក្រុមព្រះ បានមានព្រះរាជបន្ទូល ថា ព្រះអង្គនឹងមិនធ្វើនយោបាយ ប្រើឈាមរាស្រ្ត ដើម្បីអំណាច នោះទេ។

.................................................................................................................................................
សម្តេចក្រុមព្រះ និងអ្នកម្នាង យាងគោរពវិញ្ញាណក័្ខន្ធអ្នកកាសែត និងប៉ូលីស បារាំងសរុប ១៧នាក់ដែលបានស្លាប់
នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤នេះសម្តេចក្រុមព្រះ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នកម្នាង បានទទួលសំណេះសំណាលជាមួយសមាជិក-សមាជិកា ដែលបាន អញ្ជើញមកពីគណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលមានសមាសភាពជាថ្នាក់ដឹកនាំខេត្ត-ស្រុក-ឃុំ គឺមាន រចនាសម្ព័ន្ធ ទាំងស្រុកទាំង៨ នៅទូទាំង ខេត្តកំពង់ធំ ពិធីនេះបានប្រារព្វធ្វើនៅក្នុងក្រុងកំពង់ធំ ខេត្តកំពង់ធំ មាន ចំនួន១៣០នាក់ ។

.................................................................................................................................................
ព្រះសកម្មភាពច្រើនទៀត...[1]  [2]  [3]