ព្រះសកម្មភាពឆ្នាំ២០១៥

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង យាងចែកព្រះអំណោយដល់សិស្សានុសិស្ស
ដោយ SKP.IT ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង ស្តេចយាងចែកព្រះអំណោចដល់សិស្សនុសិស្ស នៃវិទ្យាល័យសម្តេចព្រះ នរោត្តម រណឫទ្ធិ ស្ថិតនៅក្នុង ភូមិត្រពាំងសង្កែ ឃុំកូនសាត់ ស្រុកទឹកឈូ ខេត្តកំពត។ សម្តេចក្រុមព្រះ ព្រះប្រធាន មានព្រះបន្ទូលផ្តាំផ្ញើ សូមឱ្យក្មួយៗដែល ជាសិស្សទាំងអស់ធ្វើយ៉ាងខំប្រឹងរៀនសូត្រអោយបានពូកែ ដើម្បីធានាថា កម្ពុជាត្រូវការសិស្ស ដែលពូកែ ប្រលងជាប់ដោយមិនមានការសូកប៉ាន់ ឬពុករលួយនោះទេ ក្នុងឪកាសនោះ សម្តេចព្រះប្រធាន និងអ្នកម្នាង ក៏បានចែកជូនអំណោយដល់អ្នកគ្រូ-លោកគ្រូ ក្នុងម្នាក់ទទួលបានថវិការ ២ម៉ឺនរៀល នំ១កញ្ចប់ សម្ភារៈសិក្សា១កញ្ចប់ សិស្សានុសិស្ស ចំនួន៨០០នាក់ ក្នុងម្នាក់ៗទទួលបាន នំ១កញ្ចប់ សម្ភារៈសិក្សា១កញ្ចប់។



ពិធីបង្សុកូល ឧទ្ទិសព្រះរាជកុសល ថ្វាយឌួងព្រះវិញ្ញាណខ័ណ្ឌ ព្រះករុណា ព្រះបរមរតកោដ្ឋ

ដោយ SKP.IT ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥
ពិធីបង្សុកូល ឧទ្ទិសព្រះរាជកុសល ថ្វាយឌួងព្រះវិញ្ញាណខ័ណ្ឌ ព្រះករុណា ព្រះបរមរតកោដ្ឋ ក្នុងគំរប់បីឆ្នាំ នៃការយាងសោយព្រះទីវង្គត់ ក្រោមព្រះអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចក្រុមព្រះ នរោត្កម រណឫទ្ធិ ព្រះប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច និងអ្នកម្នាង អមដង្ហែដោយថ្នាក់ដឹកនាំជាន់ខ្ពស់ និងសមាជិក សមាជិកា មួយចំនួនធំ នៅព្រះតំណាក់ទន្លេបាសាក់ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥។



សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង យាងកាន់បិណ្យទី៦ នៅវតព្រែកប្រាំង

ដោយ SKP.IT ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង ព្រមទាំងថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច បានយាង និងអញ្ជើញ ក្នុងព្រះពិធីបុណ្យកាន់បិណ្យថ្ងៃទី៦ ដែលប្រព្រឹត្តទៅនៅវត្តព្រែកប្រាំង ស្ថិតក្នុងកណ្តាល នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥។ ពិធីបុណ្យបាននិមន្តព្រះសង្ឃ ចំនួន៩អង្គ ដើម្បីឧទ្ទិសកុសលថ្វាយដល់ ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ ជាពិសេសថ្វាយដល់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រមទាំង អ្នកម្នាងផាត់កាញ៉ុល ផងដែរ។



សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងចូលរួមអបអរសាទរខួប លើទី៦៦ នៃការបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន

ដោយ SKP.IT ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥
នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច យាងចួលរួមអបអរសាទរ ខួបទី៦៦ នៃការបង្កើតសាធារណៈរដ្ឋ ប្រធាមានិតចិន (១៩៤៩-២០១៥)។


សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង យាងចែកសម្ភារៈសិក្សា ដល់សិស្សានុសិស្សនៃវិទ្យាល័យរណឫទ្ធិ គន្ធបុផ្ផា

ដោយ SKP.IT ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ សម្តេចក្រុមព្រះ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងអ្នកម្នាង បានព្រះអនុញ្ញាតិអោយឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ចូលក្រាបបង្គំគាល់ និងធ្វើសាវនាការ (ទស្សនាវីដេអូខាងក្រោម)

កូរ៉េខាងជើងនៅតែបន្តទំនាក់ទំនងជាមួយកម្ពុជាបើទោះបីគ្មានវត្ត មានសម្តេចព្រះនរោត្តមសី សហនុក៏ដោយ




សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង យាងកាន់បិណ្យទី១ នៅវត្តនួនមុនីរាម

ដោយ SKP.IT ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង ព្រមទាំងថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច បានយាង និងអញ្ជើញ ក្នុងព្រះពិធីបុណ្យកាន់បិណ្យថ្ងៃទី១ ដែលប្រព្រឹត្តទៅនៅវត្តនួនមុនីរាម (ហៅវត្តថាន់) នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥។ ពិធីបុណ្យបាននិមន្តព្រះសង្ឃ ចំនួន៥អង្គ ដើម្បីឧទ្ទិសកុសលថ្វាយដល់ ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ ជាពិសេសថ្វាយដល់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រមទាំង អ្នកម្នាងផាត់កាញ៉ុល ផងដែរ។













សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង យាងប្រារព្វពិធីបួងសួងក្នុងព្រះបរមរាជវាំង
ដោយ SKP.IT ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សមួយចំនួនទៀតបានយាង និងអញ្ជើញក្នុង ពិធីបួងសួង ក្នុងព្រះបរមរាជវាំងដើម្បី ៖
១-ថ្វាយកម្រងផ្កា និងគ្រឿងសក្ការៈបូជា ដល់ព្រះបរមរូប ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម នៅក្នុងបរិវេណព្រះវិហារព្រះកែវមរកត
២-ថ្វាយកម្រងផ្កា និងគ្រឿងសក្ការៈបូជា នៅព្រះចេតិយ៍ ព្រះអយ្យកោ ព្រះអយ្យកា និងព្រះបរមតនកោដ្ឋ
៣-ពិធីថ្វាយបង្គំ និងបួងសួងដល់វត្ថុសក្កិសិទ្ធិ នៅព្រះទីនាំងចន្ទឆាយា
៤-ពិធីបួងសួងថ្វាយដល់ព្រះអង្គដងកើ នៅមុខព្រះបរមរាជវាំង។



ពិធីថ្វាយគ្រឿងសក្ការៈបួជា ថ្វាយដល់លោកយាយដូចពេញ ភ្នំដូនពេញ

ដោយ SKP.IT ថ្ងៃទី០9 ខែកញ្ញា ឆ្នាំ២០១៥
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច និងអ្នកម្នាង ស្តេចយាងទៅគោរពថ្វាយបង្គំ និងថ្វាយគ្រឿង សក្ការៈបូជា ដល់លោកយាយដូចពេញ ក្នុងព្រះវិហារដូនពេញ ដែលមានទីតាំង ស្ថិតនៅក្នុងខ័ណ្ឌដូនពេញ រាជាធានីភ្នំពេញ។ន





សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងជាព្រះអធិបតីភាព ក្នុងពិធិបដិសន្ធិ នៃចលនាយុវជនរាជានិកម្ពុជា

ដោយ SKP.IT ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥
នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ សម្តេចក្រុមព្រះ នរោត្តម រណឫទិ្ធ ព្រះប្រធាន គណបក្សហ្វ៊ុនស៊ុនប៉ិច និងអ្នកម្នាង បានសព្វព្រះហឫទ័យ ស្តេចយាងជាព្រះអធិបតីភាព ក្នុងពិធិបដិសន្ធិ នៃចលនាយុវជនរាជានិយម កម្ពុជា ដែលបានប្រាពធ្វើឡើងនៅសាលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។ 



ឯកអគ្គរាដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន
ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលក្រាបបង្គំគាល់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ


ដោយ SKP.IT ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥
នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានអនុញ្ញាតឱ្យ គណៈប្រតិភូ នៃនាយកដ្ឋានអន្តរជាតិរបស់បក្សកម្មុយនិស្តចិន ដែលដឹកនាំដោយអ្នកស្រី Huan Yihua អគ្គនាយករង ការិយាល័យទី២ នៃនាយកដ្ឋានអន្តរជាតិ មជ្ឈឹមបក្សកម្មុយនិស្តចិន ចូលក្រាបបង្គំគាល និងសម្តេងការគួរសម។គោលបំណងដូចខាងក្រោម៖
១- គោរពនិងសំដែងការគួរសម ថ្វាយ សម្តេចព្រះប្រធាន
២- គោរពនិងសំដែងការគួរសមថ្វាយ អ្នកម្នាង និងសាកសួរសុខទុក្ខ
៣- គណៈប្រតិភូចងដឹង និងស្វែងយល់អំពីស្ថានភាពនយោបាយ បច្ចុប្បន្នរបស់ប្រទេសកម្ពុជា ។


ឯកអគ្គរាដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន
ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលក្រាបបង្គំគាល់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ


ដោយ SKP.IT ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥
លោកជំទាវ Bu Jianguo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសម្ថភាពនៃសារធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅ ព្រះរាជា ណាចក្រកម្ពុជា បានចូលក្រាប បង្គំគាល់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ និងជា ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដោយបាននាំជាមួយនូវកន្រ្តក់ផ្លែឈើ និងបាច់ផ្កា ដើម្បីសួរ សុខទុក្ខព្រះអង្គ និង អ្នកម្នាងនរោត្តម ផល្លា រណឫទ្ធិ ដែលត្រូវបានរងគ្រោះថ្នាក់ចរាចរណ៍កាលពីខែ មេសា។ សម្តេចក្រុមព្រះ ព្រះអង្គបានទទួល លោកជំទាវឯកអគ្គរដ្ឋទូត យ៉ាងរាក់ទាក់ ហើយបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ និងការកោតសរសើរយ៉ាងកក់ក្តៅ ចំពោះកាយវិការ និងសមានចិត្តប្រកបដោយសាមគ្គីភាព និង សហប្រតិបត្តិការ លើគ្រប់វិស័យរវាងបក្សគម្មុនិស្តចិន ជាមួយ ព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចប្រមុខរដ្ឋ សម្តេច នរោត្តម សីហនុ ព្រះបរមរតន កោដ ជាទីសក្ការៈ និងជាទីសោក ស្តាយបំផុតនៃប្រជាពលរដ្ឋខ្មែរ។ អត្ថបទៈ ម៉ា ជន

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានរៀបចំពិធីរាប់បាត្រដល់ព្រះសង្ឃ ចំនួន៨១អង្គ
ក្នុងឱកាសបុណ្យចម្រើនព្រះជន្មាយុថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ​


ដោយ SKP.IT ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥
នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ នៅទីស្នាក់ការកណ្ដាលគណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅក្នុងសង្កាត់ជ្រោយ ចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានរៀបចំពិធីរាប់បាត្រព្រះសង្ឃ ចំនួន៨១អង្គ ក្នុងឱកាសបុណ្យ ចម្រើនព្រះជន្មាយុថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និង សុភមង្គល គម្រប់៧៩ យាងចូល ៨០ ព្រះវស្សា ក្រោមព្រះអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្ស និងអ្នកម្នាង ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្ស ជាច្រើនរូបផ្សេងទៀត។ អត្ថបទៈ ម៉ា ជន





សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច
យាងសម្ភោធន៍ ដាក់ឆ្លងឱ្យប្រើប្រាស់នៅសាលារៀនមួយខ្នង


ដោយ SKP.IT ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច អមព្រះដំណើរសហជីវិនអនុប្រធានទី២គណបក្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀតបានយាង ជាព្រះអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអាគារសិក្សាថ្មី១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាថ្មពួក ដែល ជាព្រះអំណោយផ្ទាល់ របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង ជូនដល់សាលា បឋមសិក្សាថ្មពួក ស្ថិតនៅក្នុងឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥។ ក្នុងឱកាសនោះដែរ ព្រះអង្គបានពាំនាំការផ្ដាំផ្ញើ សួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្ដេចយាយ ដល់បងប្អូនប្រជា រាស្ត្ររបស់ ព្រះអង្គនៅក្នុងខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីព្រះអង្គយាងកាត់ខ្សែបូររួចហើយ សម្ដេចក្រុមព្រះបាន ប្រទានព្រះអំណោយ ជូនដល់លោកតាអាចារ្យ យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជារាស្ត្រ ជិត៥០០០នាក់ នៅទូទាំងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ព្រះអំណោយទាំងនៅរួមមាន៖ អ្នកចូលរួមទាំងអស់ទទួលបានថវិកាក្នុងមួយនាក់ៗ ចំនួន១០០០០រៀល និងទេកសុទ្ធ១ដប ដោយឡែក លោក គ្រូ អ្នកគ្រូទទួលបានអាវដៃវែង១ ថវិកា២០០០០រៀល សៀវភៅកត់ត្រា១ក្បាល និងសៀវភៅសរសេរ មានរូប ព្រះឆាយាលក្ខព្រះអង្គ និងសម្ដេចតា សម្ដេចតាទួត ចំនួន២ក្បាល និងប៊ិច២ដើម។ ចំណែកសិស្សានុសិស្សក្នុង មួយនាក់ៗទទួលបាន ថវិកា៥០០០រៀល សៀវភៅសរសេរ មានរូបព្រះឆាយាលក្ខព្រះអង្គ និងសម្ដេចតា សម្ដេចតាទួត ចំនួន២ក្បាល និងប៊ិច១ដើម។ តាជី យាយជី ក្នុងមួយនាក់ៗទទួលបាន ខោខ្មៅ សំពត់ខ្មៅ អាវស ១កំប្លេរ និងថវិកា ១០០០០រៀល។ អត្ថបទៈ ម៉ា ជន





សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ យាងសំណេះសំណាលជាមួយយុវជនរាជានិយម នៅសាលសន្និបាតកោះពេជ្រ​

ដោយ SKP.IT ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥
ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដែលមានយុវជន យុវនារី អញ្ជើញមកពី រាជធានី ខេត្ត ក្រុង ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា សរុបមានចំនួន២៥៧១នាក់។ ក្នុងកិច្ចសំណេះសំណាល សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់មានព្រះបន្ទូលសង្កត់ធ្ងន់ថា យុវជន យុវនារីខ្មែរ ជាទំពាំងស្នងឫស្សី និង ជាអ្នកបន្តវេន កសាងនិងការពារទឹកដីកម្ពុជា ឱ្យរីកចំរើន និងគង់វង្ស ត្រូវមានសិទ្ធិទទួលព័ត៌មានសព្វយ៉ាង នៃ សភាពការណ៍ ជាវិជ្ជមាន និងអវិជ្ជមាន ទាក់ទងនឹងសង្គមជាតិ និងប្រទេសជាតិកម្ពុជាសព្វថ្ងៃ។ ខ្ញុំ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច មានទិសដៅប្រមែប្រមូល អ្នករាជានិយម អ្នកសីហនុនិយម ឱ្យមក សាមគ្គីគ្នា នៅក្រោមដំបូលគណបក្សហ្វ៊ុនស៊ិនប៉ិចតែមួយឡើងវិញ ឱ្យក្លាយ ជាកំលាំងជាតិ ដើម្បីដោះស្រាយ បញ្ហាជាតិ។ អត្ថបទៈម៉ាជន






អនុរដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ចូលក្រាបបង្គំគាល់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច

ដោយ SKP.IT ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥
នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ សម្តេចក្រុមព្រះ នរោត្តម រណឫទិ្ធ ព្រះប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច បានអនុញ្ញាតឱ្យគណៈប្រតិភូនៃសាធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម អនុរដ្ឋមន្រ្តី ក្រសួងការ បរទេស ចូលថ្វាយបង្គំ សំដែងការគួរសម និងធ្វើសាវនាការ។ 



សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងធ្វើបុណ្យរាប់បាត្រដល់ព្រះសង្ឃ ចំនួន៨១អង្គ នៅមុខព្រះបរមរាជវាំង

ដោយ SKP.IT ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥
នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ សម្តេចក្រុមព្រះ នរោត្តម រណឫទិ្ធ ព្រះប្រធាន គណបក្សហ្វ៊ុនស៊ុនប៉ិច ព្រមទាំងថ្នាក់ដឹកនាំ ព្រះអង្គបានសព្វព្រះហឫទ័យ សម្តេចយាង រាប់បាត្រដល់ព្រះសង្ឃចំនួន១០៨អង្គ នៅមុខ ព្រះបរមរាជវាំង។ 
ព្រះអង្គទ្រង់មានជំនឿ និងគោរពយ៉ាងមុតមាំនូវព្រះពុទ្ធសាសនា គឺក្រោយពីបានជួបហេតុ ការណ៍គ្រោះថ្នាក់ ចរាចរណ៍យ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ នៅខេត្ត កំពងចាម ព្រះអង្គទ្រង់ សព្វព្រះទ័យ លើ គុណព្រះរតនត្រៃ ដោយរៀបចំចង្ហាន់មាន អាហាបិណ្ឌបាត្រ ដូចជាបង្អែម ចង្អាប និងបច្ចយជាដើម វេថ្វាយ ព្រះសង្ឃ ដើម្បីរំលឹកដល់ ព្រះគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលបានជួយបញ្ជៀសផុតពី គ្រោះថ្នាក់ ចរាចរ ណ៍ ដ៏ធ្ងន់ធ្ងរនេះ ហើយម្យ៉ាងទៀត ដើម្បីបួងសួងឱ្យអ្នកម្នាង នរោត្តម ផល្លា រណឫទ្ធិ ឆាប់បាន ជាសះស្បើយ ដោយអំណាចផលាភិសង្សនៃបុណ្យរាប់បាត្រ ដ៏ប្រសើរថ្លៃថ្លារនេះ។ 




សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងធ្វើបុណ្យរាប់បាត្រដល់ព្រះសង្ឃ ចំនួន៨១អង្គ នៅមុខព្រះបរមរាជវាំង
ដោយ SKP.IT ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ សម្តេចក្រុមព្រះ នរោត្តម រណឫទិ្ធ ព្រះប្រធាន គណបក្សហ្វ៊ុនស៊ុនប៉ិច ព្រមទាំងថ្នាក់ដឹកនាំ បានយាង និងអញ្ជើញ​ចុះ​​សំណេះសំណាល ជាមួយសមាជិក សមាជិការ នៅ​ក្នុង​ក្រុង​ច្បារមន ​ខេត្ត​កំពង់ស្ពឺ ដែលមានសមាជិក សមាជិកា ចូលរួមប្រមាណ ជាជាង២៤០០នាក់។






សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន និងអ្នកម្នាង យាងសំណេះសំណាល ជាមួយ សមាជិក-សមាជិកា នៅខេត្តកំពង់ចាម៖
នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងអ្នកម្នាង អមព្រះដំណើរដោយថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀត បានយាង និងអញ្ជើញចុះសំណេះ សំណាល ជាមួយសមាជិក-សមាជិកា នៅក្នុងវត្តជោតនារាមគរ ភូមិគរ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែល មានសមាជិកចូលរួមប្រមាណជា ៣០០០នាក់។





.................................................................................................................................................
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង យាងចូលរួមព្រះរាជពិធីចញ្ចុះ ខ័ណ្ឌសីមា នៅវត្តបទុមបតី៖
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង ព្រមទាំងថ្នាក់ដឹកនាំ នៃគណបក្សហ្វ៊ុនស៊ិនប៉ិច យាងនិងអញ្ជើញ ជាអធិបតីភាពក្នុងពិធីបញ្ចុះ ខ័ណ្ធសីមា នៅភូមិខ្ពបក្រោម ឃុំស្វាយល្វា ស្រុកក្រូចឆ្មារ ខេត្តត្ពុងឃ្មុំ។ ឆ្លៀតក្នុងឪកាសនោះ ព្រះអង្គបានយាងចុះសួរសុខទុកបងប្អូនសមាជិក សមាជិកា នៅតាមស្រុកមួយចំនួនទៀត នៅតាមដងផ្លូវ ព្រមទាំងបាន ប្រទានព្រះរាជទ្រព្យ ជូនដល់បងប្ងូន ប្រជាពលរដ្ឋក្រីក្រ ជាពិសេសបងប្អូនខ្មែរឥស្លាម។



.................................................................................................................................................
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងសំណេះសំណាលជាមួយសមាជិក សមាជិកា ខេត្តព្រៃវែង៖
ជាថ្មីម្តងទៀតសម្តេចក្រុមព្រះ នរោត្តម រាណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានមាន ព្រះរាជបន្ទួល ប្រាប់ប្រជានុរាស្ត្រខ្មែរថា ការយាងវិលត្រឡប់មកដឹកនាំគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចឡើងវិញនៅពេលនេះ គឺព្រះអង្គ ពុំចង់បានអ្វីនោះទេ ក្រៅពីនាំមកនូវសុខសនិ្តភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ និយាយជារួម គឺជីវិតចុងក្រោយរបស់ព្រះអង្គ នឹងប្រើប្រាស់ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ មានព្រះរាជបន្ទួលយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជា មួយសមាជិក សមាជិកា សហជីវិន សហជីវិនី នៅទូទាំងខេត្តព្រៃវែង ប្រមាណជិត៣ពាន់ កាលពី ព្រឹកថ្ងៃទី១១ មេសា ឆ្នាំ២០១៥ ។ សម្តេចព្រះប្រធាន ក៏បានអំពាវនាវអោយ ប្រជានុរាស្ត្រនៅខេត្តព្រៃវែង ងាក់មកគាំទ្រគណបក្សរាជានិយមនេះជាថ្មីម្តងទៀត ដើម្បីឲ្យក្លាយជាកម្លាំងជាតិ បូករួមជាមួយគណបក្សកាន់អំណាច ដើម្បី ដោះស្រាយបញ្ហារបស់ប្រទេសជាតិជាច្រើន ។ បន្ថែមពីនេះ ព្រះអង្គបានផ្តាំផ្ញើ អោយយុវជន យុវនារីជំនាន់ក្រោយ អោយជួយថែរក្សាគណបក្សរាជានិយម ដែលជាស្នា ព្រះហស្តរបស់អង្គ សម្តេចឪ មួយនេះទៀតផង ។







.................................................................................................................................................
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានអនុញ្ញាតឱ្យក្រុមរបាំ ចូលក្រាបបង្គំគាល់ និងថ្វាយព្រះពរ
ពិធីថ្វាយរបាំត្រុឌិ របាំថ្វាយព្រះពរ និងពិធីព្រះបរិត្ត ថ្វាយព្រះពរជ័យ សិរីមង្គល ថ្វាយដល់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងអ្នកម្នាង ព្រមទាំងព្រះបុត្រា នាឪកាសបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៥ បានប្រារព្វធ្វើនៅ ព្រះរាជដំណាក នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥។









.................................................................................................................................................
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច យាងប្រកាសសុពលភាព ក្រុមការងារខេត្តតាកែវ៖
កាលពីថៃ្ងទី០៤ ខែមេសា ឆ្នាំ២០១៥ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​អ្នកម្នាង បានយាងចុះ ប្រកាស​សុពល​ភាព​ប្រធាន-អនុប្រធានក្រុម​ការ​ងារ និង​ប្រធាន​ប្រតិបត្តិ របស់​ គណបក្សហ្វ៊ុនស៊ិនប៉ិច ប្រចាំ​ខេត្ត​តាកែវ មានដូចខាងក្រោមៈ
១.ត្រូវបានតែងតាំង អ្នកម្នាង នរោត្តម ផល្លា រណឫទ្ធិ ជាប្រធានក្រុមការងារខេត្តតាកែវ
២.ត្រូវបានតែងតាំង សហជីវិន ផូ សុធា ជាអនុប្រធានក្រុមការងារខេត្តតាកែវ
៣.ត្រូវបានតែងតាំង សហជីវិន សុខ សុវណ្ណ ជាប្រធានប្រតិបត្តិខេត្តខេត្តតាកែវ​




.................................................................................................................................................
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងគោរពវិញ្ញាណខ័ន្តសព្វលោកលីក្វាន់យូ៖
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាព្រះប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច អមព្រះដំណើរដោយថ្នាក់នៃដឹកនាំ គណបក្សហ្វ៊ុនស៊ិនប៉ិច បានយាង និងអញ្ជើញ ទៅគោរពវិញ្ញាណក្ខន្ត័សព្វឯកឧត្តម លី ក្វាន់យូ នៅឯស្ថានទូត សិង្ហបូរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥។


.................................................................................................................................................
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងសួរសុខទុក្ខ សមាជិកសមាជិកា និងបងប្អូនប្រជាពលរដ្ឋ នៅខេត្តតាកែវ៖
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង បានយាងចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋនៅខេត្តតាកែវ ប្រមាណជិត៣ពាន់នាក់ នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៥នេះ ។
ក្នុងឱកាសនោះ ក៏មានវត្តមានរបស់ អនុប្រធានបក្សផងដែរ រួមមាន ឯកឧត្តម ញឹក ប៊ុនឆៃ ឯកឧត្តម យូ ហុកគ្រី ឯកឧត្តម ប៉ោ ប៊ុនស្រ៊ើ ឯកឧត្តម នុត សាខុម និងឯកឧត្តម ញ៉េប ប៊ុនជិន ។ ក្នុងព្រះរាជដំណើរយាងសួរសុខទុក្ខ ប្រជាពលរដ្ឋ បានសម្តែងក្តីនឹករលឹកយ៉ាងខ្លាំង និងបាន គាំទ្រយ៉ាងពេញទំហឹងចំពោះការយាងត្រឡប់មកដឹកនាំ គណបក្សហ៊្វុនស៊ីនប៉ិចឡើងវិញ ។ បើទោះបីជាព្រះអាទិត្យ បានបញ្ចេញកម្តៅថ្ងៃយ៉ាងណាក្តី ក៏ប៉ុន្តែប្រជានុរាស្ត្រ នៅតែស្តាប់ព្រះស័ង្កថា ដ៏មានអត្ថន័យរហូតដល់ទីបញ្ចប់ ព្រមទាំងបានបន្លឺស្នូរទះដៃយ៉ាងគងរំពង ។ នៅចំពោះ មុខសហជីវិន សហជីវនី សមាជិក សមាជិការបស់គណបក្ស ព្រះអគ្គមគ្គុទេសគណបក្សហ៊្វុនស៊ិនប៉ិច ក៏មាន ព្រះសង្កថា ដោយស្នើដល់សមាជិកសមាជិកា ត្រូវតែរួបរួមគ្នាជាធ្លុងមួយ ជាពិសេស មន្ត្រីជាន់ខ្ពស់គណបក្ស ទាំងអស់ត្រូវតែបញ្ឈប់ការបែងចែកបក្សពួក និងត្រូវចុះប្រមូលប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យគាំទ្រ ដើម្បីយក ជ័យជំនះលើការបោះឆ្នោតជាតិនៅអាណត្តិ ខាងមុខ។ ជាមួយគ្នានោះ សម្តេចក្រុមព្រះ ក៏បានអំពាវនាវអោយ ប្រជានុរាស្ត្រ នៅខេត្តតាកែវ ងាក់មកគាំទ្រ គណបក្សរាជានិយមនេះជាថ្មីម្តងទៀត ដើម្បីឲ្យក្លាយជាកម្លាំងជាតិ បូករួមជាមួយកម្លាំងជាតិដ៏ទៃ ទៀត ដើម្បីដោះ ស្រាយបញ្ហាព្រំដែន បញ្ហាអន្តោប្រវេសន៍ និងបញ្ហាជាតិជាច្រើន ទៀត ។ បន្ថែមពីនេះ ព្រះអង្គបានផ្តាំផ្ញើ អោយយុវជន យុវនារីជំនាន់ក្រោយ អោយជួយថែរក្សាគណបក្ស រាជានិយម ដែលជាស្នាព្រះហស្តរបស់ អង្គសម្តេចឪមួយនេះទៀតផង ។










.................................................................................................................................................
សម្តេចក្រុមព្រះ យាងបើកអង្គសមាជរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ គណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រារព្វអង្គសមាជវិសាមញ្ញ នៅសាលសន្និបាត កោះពេជ្រ ក្រោមព្រះអធិបតីភាព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស និងអ្នកម្នាង អមដោយក្រុមព្រឹទ្ធាចារ្យ អនុប្រធាន អគ្គលេខាធិការគណបក្ស។ គោលបំណង នៃអង្គសមាជវិសាមញ្ញ មានដូចតទៅៈ
I. អនុម័តលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងថ្មី
II. អនុម័តលើ សំណើរតែងតាំងអនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចថ្មី បួនរូបបន្ថែមទៀតដែលមានសមាសភាព ដូចខាងក្រោម៖
1- សហជីវិន ប៉ោ ប៊ុនស្រ៊ឺ
2- សហជីវិន យូ ហុកគ្រី
3- សហជីវិន នុត សុខុម
4- សហជីវិន ញ៉េប ប៊ុនជិន
III. អនុម័តផ្លាស់ប្តូរ ស្លាកសញ្ញាគណបក្ស រួមទាំងទង់បក្ស និងត្រាបក្ស។
IV. ការប្រគល់ត្រាជូន អគ្គលេខាធិការគណបក្ស។
អង្គសមាជបានអនុម័តជាឯកឆ័យ លើសំណើរខាងលើនេះ និងបានបញ្ជប់ទៅដោយជោគជ័យ និង បរិយាកាសសប្បាយរីករាយ។










.................................................................................................................................................
ព្រះសកម្មភាពច្រើនទៀត...[1]  [2]  [3]