សម្តេចក្រុមព្រះ យាងចែកព្រះអំណោយដល់គ្រួសារដែលត្រូវភ្លើងឆេះផ្ទះ
ដោយ SKP.IT ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨
ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នកម្នាង ព្រមទាំងថ្នាក់ដឹកនាំនៃគណបក្ស ហ្វ៊ុនស៊ិនប៉ិច បានយាង និងអញ្ជើញចុះ សួរសុខទុក្ខ ដល់បងប្អូនចំនួន៤គ្រួសារ ដែលត្រូវបានភ្លើងឆេះផ្ទះកាលពីថ្ងៃទី៩ ស្ថិតនៅភូមិទ្រមុខទី២ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ នៅក្នុងឪកាស នោះសម្តេចក្រុមព្រះ និងអ្នកម្នាង បានសព្វព្រះទ័យចែកជូនដល់ បងប្អូនដែរកំពង់រងគ្រោះ និងបងប្អូនក្រីក្រ ក្នុង១០គ្រួសារ ដែរមួយគ្រួសារទទួលបានអង្ករ១បេ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មុង១ ក្រមា១ កន្ទេល១ សារុង១ មីមួយកេះ សំភារះគ្រឿងទេស១កញ្ចប់ និងព្រះរាជទ្រព្យ ចំនួន១សែនរៀល។