សម្តេចក្រុមព្រះ យាងសួរសុខទុកបងប្អូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម
ដោយ SKP.IT ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧
កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង ស្តេចយាងសំណេះ សំណាល និងសួរសុខទុកបងប្អូនសមាជិក សមាជិកា នៃគណបក្សហ៊្វុនស៊ិនប៉ិច ដែរអញ្ជើញមកពីស្រុកចំនួន៥ គឺស្រុកចំការលើ ស្រឹងត្រង់ កោះសូទិន កំពង់សៀម និងក្រុងកំពង់ចាម ដែរមានសមាជិក និងបងប្អូនប្រជាពលរដ្ឋ ចូលប្រមាណជា៥០០នាក់ កម្មវិធីនេះបានប្រារព្វធ្វើ នៅទីស្នាកគណបក្សខេត្តកំពង់ចាម។