ពិធីសូត្រមន្តបង្សុកូល ថ្វាយដល់ព្រះករុណា ព្រះបរមរតនកោដ្ឋ
ដោយ SKP.IT ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧
នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង បានសព្វព្រះទ័យ និមន្តព្រះសង្ឃចំនួន៥អង្គ ដើម្បីសូត្រមន្ត បង្សុកូល ឧទ្ទិសព្រះរាជកុលស ថ្វាយដល់ព្រះករុណា ព្រះមហាវិរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងគំរប់ខួបប្រាំឆ្នាំ នៃការសោយទីវង្គត នៅក្នុងឪកាសនោះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិការ នៃគណបក្សហ្វ៊ុនស៊ិនប៉ិច ជាច្រើនអ្នកផងដែរ។