លោក Nuttavudh ចូលក្រាបបង្គំគាល់សម្តេចក្រុមព្រះ
ដោយ SKP.IT ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧
នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចក្រុមព្រះ បានព្រះអនុញ្ឭាតអោយ លោក Nuttavudh HPOTISARO ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជាដែលទើប បញ្ចប់អាណត្តិចូលក្រាបបង្គំគាល់ សំដែងការគួសម ហើយនិងក្រាបបង្គំលា លោក Nuttavudh បានថ្លែងនូវអំណរព្រះគុណដល់ សម្តេចក្រុមព្រះ ដែលបានព្រះ អនុញ្ញាតអោយ លោក បានចូលគាល់ ជម្រាបលា និងសួរសុខ ទុកពីព្រះសុខភាព របស់ព្រះអង្គ ។ នៅក្នុងឪកាសនោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង បានអរគុណ លោក Nuttavudh ដែរបានអញ្ជើញមកសួរសុខទុក និងបានបំពេញ បេសកម្មយ៉ាងល្អ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសចំណងមិត្តភាពដ៏ល្អ រវាងប្រទេស ទាំង២។