សម្តេចក្រុមព្រះ យាងពិនិត្យព្រះសុខភាពនៅមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ
ដោយ SKP.IT ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧
តបតាមការយាង និងអញ្ជើញ របស់មន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង បានយាងទៅពិនិត្យព្រះសុខភាព ក្រុមគ្រូពេទ្យ ជំនាញ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ព្រះសុខរបស់ព្រះអង្គល្អ បរិបូរណ៏ ជាធម្មតា ដូចដើមវិញហើយ ម្យ៉ាងទៀតក្រុមគ្រូពេទ្យជំនាញ នៃប្រទេសបារាំងក៏បានបញ្ជាក់ ដូចគ្នាថា ព្រះសុខភាពរបស់ព្រះអង្គ គឺល្អដូចដើមជាធម្មតា។ នៅក្នុងឪកាសនោះ ក៏មានវត្តមាន អមព្រះដំណើរដោយ សហជីវិន សហជីវនី ដែរជាថ្នាក់ដឹកនាំ ជាន់ខ្ពស់ នៃគណបក្សហ៊្វុនស៊ិនប៉ិចជាច្រើនរូបផងដែរ រាជាធានីភ្នំពេញ ថ្ងែទី១៤ ខែសីហា ឆ្នាំ២០១៧។