គណៈប្រតិភូចិន ចូលក្រាបបង្គំគាល់សម្តេចក្រុមព្រះ
ដោយ SKP.IT ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧
នៅវេលាម៉ោង ១១ និង៣០ព្រឹក ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៧ ឯកឧត្តម Li Zhiyong Executive Deputy Secretary of the State Organs Work Committee of the Communist Party of China(CPC) បានដឹក នាំគណៈប្រតិភូចិន ចូលក្រាបបង្គំគាល់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង។ ក្រោយពីបានទទួលស្វាគមន៍ និងធ្វើសាវនាការរួច សម្តេចក្រុមព្រះ ព្រះប្រធាន បានអញ្ជើញគណៈប្រតិភូទាំងអស់ សោយ និងពិសារអាហារថ្ងៃត្រង់ រួមគ្នា នៅភោជនីដ្ឋាន សាវិនស៊ី ដើម្បីបញ្ជាក់ ពីចំណងមិត្តភាព រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសចិន ជាពិសេសរវាងគណបក្សកុម្មុនិសចិន និងគណបក្សហ៊្នុនស៊ិនប៉ិច ដែរមានសម្តេចក្រុមព្រះ ជាព្រះប្រធាន។