សម្តេចក្រុមព្រះ យាងសំណេះសំណាលជាមួយសមាជិក សមាជិការខេត្តកំពង់ចាម
ដោយ SKP.IT ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧
នៅស្នាក់ការគណបក្សខេត្តកំពង់ចាម បានរៀបចំពិធីសំណេះសំណាលជាមួយ សមាជិក សមាជិការ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃ សម្តេចក្រុមព្រះ នរោត្តម រណឫទិ្ធ ព្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង អមព្រះដំណើរដោយ ឯកឧត្តម យូ ហុកគ្រី ឯកឧត្តម ញ៉េប ប៊ុនជិន ឯកឧត្តម ឆឹងចំរើន ឯកឧត្តម យឹម សាវី អនុប្រធានគណបក្ស ឯកឧត្តម សាយហាក់ អគ្គលេខាធិការប្រតិបត្តិ ឯកឧត្តមអគ្គលេខា ធិការរង និងមានការ អញ្ជើញចូលរួមពីគណៈកម្មាធិការប្រតិបត្តិខេត្ត ស្រុក ឃុំ និងបងប្អូនប្រជាពលប្រមាណជាជាង ៦០០នាក់។ នៅក្នុងឪកាសនោះ សម្តេចក្រុមព្រះ ព្រះប្រធាន សូមថ្លែងនូវអំណរគុណដល់ក្រុមការងារខេត្តទាំង អស់ដែលបានរៀបចំពីធីសំណេះសំណាលនេះ ជាពិសេស សមាជិក សមាជិការ បងប្អូន ប្រជាពលរដ្ឋ ដែរបាន អញ្ជើញមកនៅពេលនេះ។ នៅទីបញ្ចប់សម្តេចក្រុមព្រះ និងអ្នកម្នាង បានសព្វព្រះទ័យចែកជូនដល់សមាជិក ទាំង៦០០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិការ២ម៉ឺនរៀល ថ្នាំពេទ្យមួយកញ្ចប់ សៀវភៅ១ក្បាល ប៉ិច១ដើម..។