សម្តេចក្រុមព្រះ យាងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ
ដោយ SKP.IT ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧
ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង អមព្រះដំណើរដោយ ឯកឧត្តម យូ ហុកគ្រី ឯកឧត្តម ញ៉េប ប៊ុនជិន ឯកឧត្តម ឆឹងចំរើន ឯកឧត្តម យឹម សាវី អនុប្រធានគណបក្ស ឯកឧត្តម សាយហាក់ អគ្គលេខាធិការប្រតិបត្តិ ឯកឧត្តមអគ្គលេខា ធិការរង និងមានការអញ្ជើញចូលរួមពីគណៈកម្មាធិការប្រតិបត្តិខេត្ត ស្រុក ឃុំ និងបងប្អូនប្រជាពលប្រមាណ ជា៦០០នាក់ ប្រារព្វធ្វើនៅក្រុងក្រចេះ ខេត្តក្រចេះ។ នៅក្នុងឪកាសនោះ សម្តេចក្រុមព្រះ ព្រះប្រធាន សូមថ្លែង នូវអំណរគុណដល់ក្រុមការងារខេត្តទាំងអស់ ដែលបានរៀបចំពីធីនេះ ជាពិសេស សមាជិក សមាជិការ បងប្អូន ប្រជាពលរដ្ឋ ដែរមានវត្តមាននៅទីនេះ។ នៅទីបញ្ចប់សម្តេចក្រុមព្រះ និងអ្នកម្នាង បានសព្វព្រះទ័យចែកជូន ដល់បងប្អូន ប្រជាពលរដ្ឋក្នុងម្នាក់ៗ ទទួលបានថវិការ២ម៉ឺនរៀល ថ្នាំពេទ្យមួយកញ្ចប់ សៀវភៅ១ក្បាល ប៉ិច១ដើម..។