ពិធីបុណ្យចម្រើនព្រះជន្ម សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ
ដោយ SKP.IT ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧
ក្នុងឧកាសពិធីបុណ្យចំរើនព្រះជន្ម គម្រប់ខួប ៧៣ យាងចូល ៧៤ ព្រះវស្សា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាង និង និមន្ត សម្តេច មហាព្រះអភិសេ រីសុគន្ធាធិបតី បួរ គ្រី សម្តេចព្រះសង្ឃរាជ គណធម្មយុត្តិកនិកាយ និងព្រះសង្ឃបួន អង្គទៀត ដើម្បីប្រារព្វពិធីតាមព្រះពុទ្ធសាសនា ដើម្បីចម្រើនសិរីសួរស្តី ជ័យមង្គល គ្រប់ប្រការ បន្ទាប់មកទៀត សម្តេចក្រុមព្រះ និងអ្នកម្នាង បានសព្វព្រះទ័យ ចែកជូនដល់បងប្អូន អ្នកប្រកបរបបរត់ម៉ូតូ និងធាក់ស៊ីក្លូ ចំនួន៧៤នាក់ ក្នុងម្នាក់ៗ ទទួលបាននូវព្រះរាជទ្រព្យចំនួន២ម៉ឺនរៀល និងម្អូអាហារចំនួនមួយកញ្ចប់ ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ព្រះដំណាក់ទន្លេបាសាក់។