សម្តេចម៉ែ សម្តេចយាយ ថ្វាយព្រះពរសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ
ដោយ SKP.IT ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧
លោកជំទាវ តាំង វេងហ៊ួយ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានយកព្រះរាជសារថ្វាយព្រះពរ និងព្រះរាជ អំណោយ ជាព្រះរាជ ទ្រព្យ-កន្រ្តកផ្កា ថ្វាយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាឳកាសចំរើព្រះជន្មាយុ គម្រប់ ៧៣យាងចូល ៧៤ ព្រះវស្សានៅព្រះរាជតំណាក់ព្រះអង្គ សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង៤ រសៀល ថ្ងៃទី០២ ខេកមរា ឆ្នាំ២០១៧។