សមាជវិសាមញ្ញ គណបក្សហ្វ៊ុនស៊ិនប៉ិច
ដោយ SKP.IT ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦
នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ គណបក្សហ៊្វុនស៊ិនប៉ិច បានប្រារព្វធ្វើសមាជ វិសាមញ្ញ នាមជ្ឈមណ្ឌល សន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ក្រោមព្រះអធិបតីភាព ដ៏ខ្ពង់ខ្ពស់នៃ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណបក្ស គ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកា មកពីគ្រប់រាជធានី ខេត្ត ខណ្ឌ ស្រុក ក្រុង ទូទាំងប្រទេស។ អង្គសមាជ បានធ្វើការអនុម័តជាឯកច្ឆ័ន្ទលើរបៀបវិរៈស្តីពីការធ្វើវិសោធកម្មលក្ខន្តិកៈ គណបក្ស និងការផ្លាស់ប្តូររូបនិមិត្ត សញ្ញាគណបក្ស ទង់បក្សថ្មី។