សម្តេចក្រុមព្រះ យាងសួរសុខទុកបងប្អូនប្រជាពលរដ្ឋ ខេត្តព្រៃវែង
ដោយ SKP.IT ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦
នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ មួយចំនួនទៀត បានយាង និងអញ្ជើញចុះ សួរសុខទុក បងប្អូនប្រជា ពលរដ្ឋ ដែលជាសមាជិក សមាជិការ នៅទីស្នាកការគណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ បងប្អូនដែរជាសមាជិកា សមាជិការ អញ្ជើញមាន៧២០នាក់ មកពី៦ស្រុក ក្នុងខេត្តព្រៃវែង នៅក្នុង ឪកាសនោះ សម្តេចព្រះប្រធាន បានមានព្រះបន្ធូល ផ្តាំសួរសុកទុក ដល់បងប្អូនសមាជិកទាំងអស់ ដែរបាន អញ្ជើញមកនៅថ្ងៃនេះ ដោយសារថ្ងៃនេះ ជាថ្ងៃទី១៨ នៃព្រះរាជពិធីបុណ្យចំរើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងឪកាសនេះ ទូលព្រះបង្គំ និងសមាជិកទាំងអស់សូមថ្វាយព្រះពរ ថ្វាយ ដល់សម្តេចម៉ែ សម្តេចយាយ សូមព្រះអង្គទ្រង់បាន ប្រកបនូវ ព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរ ជាងរយ ព្រះវស្សា ដើម្បីទ្រង់គង់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្រ្តខ្មែរ ជាកូនចៅ ចៅទួត ចៅលួត គ្រប់រូបរបស់ ព្រះអង្គ តរៀងទៅ។ នៅទីបញ្ជប់ សម្តេច ព្រះប្រធាន និងអ្នកម្នាង បានសព្វព្រទ័យចែកជូន ដល់សមាជិក សមាជិការ ទាំង៧២០នាក់ ក្នុងម្នាក់ៗទទួលបានថវិការ ១ម៉ឺនរៀល នំប៉ាង២ដើម ត្រីខ ១កំប៉ុង ទឹកសុទ្ធ២ដប។