សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងទស្សនកិច្ចនៅសាធារណរដ្ឋ ប្រជាមានិតចិន

ដោយ SKP.IT ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥
ដោយបានការយាង និងអញ្ជើញទស្សនកិច្ចជាផ្លូវការ របស់លោកប្រធានបក្ស កុម្មុនិយចិន រយៈពេល៥ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង អមព្រះដំណើរដោយថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្ស មួយចំនួន ទៀតបានយាង និងអញ្ជើញ ទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋ ប្រជាមានិតចិន វេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦។ នៅក្នុងឪកាសដ៏នោះ សម្តេចព្រះប្រធាន បានថ្លែងអំណរគុណ ដល់លោកជំទាវ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដែរបានមកជូនព្រះដំណើរ និងតែងតែជួយដល់ គណបក្សហ៊្វុនស៊ិនប៉ិច នៅគ្រប់កាលៈទេសៈ ជាពិសេសចំណងមិត្តភាព រវាងប្រជាជន នៃប្រទេសទាំងពីរផងដែរ។