សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង យាងសំណេះ សំណាលជាមួយសមាជិក ខេត្តពោធិសាត់

ដោយ SKP.IT ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងអ្នកម្នាង អមព្រះរាជដំណើរដោយ ថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀត បានយាង និងអញ្ចើញ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិក សមាជិកានៅក្នុងសង្កាត់ រលកស ក្រុងពោធិសាត់ ខេត្តពោធិសាត់ ដែលមានសមាជិកចូលរួមប្រមាណជាជាង ៤០០០នាក់ កម្មវិធីនេះបានប្រារព្វធ្វើឡើងនៅទីស្នាក់ការគណបក្សហ្វ៊ុនស៊ិនប៉ិច ប្រចាំនៅខេត្តពោធិសាត់ ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦។