សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង យាងសំណេះសំណាល ជាមួយចលនា យុវជន-យុវនារី រាជានិយម

ដោយ SKP.IT ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានលើកឡើងថា ព្រះអង្គ សុខចិត្តស្តាប់ព្រះរាជបន្ទូលព្រះករុណាព្រះបរមរតនកោដ្ឋព្រះនរោត្តម សីហនុ ប្រសើរជាជាងស្តាប់ពួកបរទេស និងពឹងផ្អែកបរទេស។ សម្តេចបានលើកឡើងទៀតថា” គ្មានអ្នកណាស្រលាញ់ខ្មែរ ជាងខ្មែរគ្នាឯង នោះទេ។ កុំស្អីឡើងហៅគេដើម្បីឲ្យគេមកជួយ.........គ្មានអ្នកណា ស្រលាញ់ខ្មែរ ជាងខ្មែរទេ។ សម្តេចក្រុមព្រះ បានមាន ព្រះបន្ទូលនៅក្នុងពិធី សំណេះសំណាល ជាមួយយុវជរាជានិយម សីហនុនិយម ប្រមាណជាងបួនរយនាក់ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥នាសណ្ឋាគារភ្នំពេញបានបន្តទៀតថា គ្មានអ្វីធំជាការស្រលាញ់ ជាតិខ្មែរនោះទេ ហើយដើម្បីឲ្យខ្មែររង់រឿងកាន់តែខ្លាំង ក្លាបន្ថែមទៀតនោះមាន តែខ្មែរគ្នាឯងចេះសាមគ្គីគ្នាកុំឈ្លោះប្រកែកគ្នា។ សម្តេចក្រុមព្រះបានលើកឡើងទៀតថា របបរាជានិយម សីហនុនិយម នឹង ស្ថិតស្ថេរជាអមតះ តែការស្ថិតស្ថេរ ក៏ពឹកផ្អែកទៅលើយុវជនយុវនារីខ្មែរផងដែរ ដូច្នេះហើយសម្តេចក្រុមព្រះ បានអំពាវនាវដល់យុវជនទាំងអស់ត្រូវ តែស្តាប់ រាជតម្រិះព្រះបិតាឯករាជ្យខ្មែរព្រះបរមរតនកោដ្ឋ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាជន និងប្រទេសជាតិ កាន់តែរីកចំរើនខ្លាំងក្លាឡើងខ្លាំងក្លាឡើង៕