សម្តេចម៉ែ សម្តេចយាយ និង ព្រះករុណា ជីវិតតម្កលលើត្បូង ព្រះអង្គសព្វព្រះរាជហឫទ័យ ថ្វាយព្រះពរសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុងឳកាសចំរើនព្រះជន្មាយុ គម្រប៧២ យាងចូល៧៣ ព្រះវស្សា

ដោយ SKP.IT ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦
លោកជំទាវ តាំង វេងហ៊ួយ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងលោកជំទាវ ច័ន្ទ សំដារិន ព្រះរាជតំណាង ដ៏ខ្ពង់ខ្ពស់ នៃព្រះករុណា ជីវិតតម្កល់លើត្បូង បានយកព្រះរាជសារថ្វាយព្រះពរ និងព្រះរាជអំណោយ ជាព្រះរាជ ទ្រព្យ-កន្រ្តកផ្កា ថ្វាយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាឳកាសចំរើព្រះជន្មាយុ គម្រប់៧២ យាងចូល៧៣ ព្រះវស្សានៅព្រះរាជតំណាក់ព្រះអង្គ សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង៩ព្រឹក ថ្ងៃទី០២ ខេកមរា ឆ្នាំ២០១៦។