សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង យាងចែកសម្ភារៈសិក្សា ដល់សិស្សានុសិស្ស នៃវិទ្យាល័យ រណឫទ្ធិ គន្ធបុផ្ផា

ដោយ SKP.IT ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥
កំពង់ចាមៈ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធាន គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានមានព្រះបន្ទូលដោយអំពាវនាវដល់សិស្សានុ សិស្សទាំងអស់ខិតខំរៀនសូត្រ ដើម្បីឲ្យក្លាយជាយុវជនដ៏ល្អសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិមាតុភូមិ។ មានព្រះបន្ទូលនៅក្នុងឱកាសសំណេះ សំណាល និងចែកសម្ភារះសិក្សា ដល់លោកគ្រួអ្នកគ្រួ និងសិស្សានុសិស្សប្រហែលជិតមួយពាន់នាក់ នៅវិទ្យាល័យ នរោត្តរណឫទ្ធិគន្ធបុផ្ផា ដែលស្ថិតនៅ ភូមិអូដា ឃុំមាន ស្រុកព្រៃឈ ខេត្តកំពង់ចាមនាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ នេះ។ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិបានមានព្រះបន្ទូលថា សិស្សានុសិស្សទាំងអស់ គឺជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិមាតុភូមិទាំងមូល ដូច្នេះអ្នកទាំងអស់គ្នាត្រូវតែខិតខំសិក្សា រៀនសូត្រដើម្បីធ្វើយ៉ាងណាឲ្យ ប្រទេសជាតិរីកចំរើនឆាប់រហ័សបន្ថែមទៀត។ សម្តេចបានមានព្រះបន្ទូលទៀតថា កូនៗដែលជាសិស្សានុសិស្ស ទាំងអស់ត្រូវតែខិតខំស្តាប់ លោកគ្រួអ្នកគ្រួដែលជាអ្នកមានគុណសម្រាប់យើង និងជាពិសេសទៅទៀតនោះ លោកគ្រួអ្នកគ្រួគឺជា អ្នកមានគុណដ៏ធំសម្រាប់ប្រទេសជាតិផងដែរ ប្រសិនបើគ្មានលោកគ្រួអ្នកគ្រួទេ ប្រទេសជាតិ មិនមានការអភិវឌ្ឍន៍លឿននោះឡើយពោលគឺ អ្នកគ្រួលោកគ្រួជាអ្នកនាំមកធនធានមនុស្សសម្រាប់កសាង ប្រទេសជាតិ។
ជាមួយគ្នានោះដែរ សម្តេចក្រុមព្រះនរោត្ត រណឫទ្ធិ បានមានព្រះបន្ទូល ទៅកាន់ សិស្សានុសិស្សទាំងនោះអំពីវិរះ ភាពរបស់ព្រះបរមរតនកោដ្ឋ ព្រះបិតា ឯករាជ្យជាតិខ្មែរ ដែលបាននាំមកប្រទេសជាតិទទួលបានឯករាជ្យ ពីអនាគមន៍និយមរបស់បារាំង។ ក្រោយពីទទួលបានឯករាជ្យក្រោមការដឹកនាំរបស់ព្រះបិតា ឯករាជ្យបានធ្វើឲ្យ ប្រទេសជាតិរីកចំរើនយ៉ាងខ្លាំងជាពិសេស គឺសម័យសង្គមរាស្រ្តនិយមតែម្តង។
សូមរំលឹកថា ក្នុងឱកាសនោះ សម្តេចក្រុមព្រះ ក៏បានជួយជុសជុលដំបូលសាលារៀន ដែលជា អំណោយចាស ់របស់ព្រះអង្គ ព្រមទាំងផ្តល់កុំព្យូទ័រនិងសម្ភារះជាច្រើនដល់វិទ្យាល័យ រណឫទ្ធិ គន្ធបុផ្ផានេះផងដែរ៕